យើងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងសមត្ថភាពវិជ្ជាជីវៈដល់យុវជន ដើម្បីអាចបំពេញតួនាទីក្នុងលក្ខណៈជំនាញវិជ្ជាជីវៈទៅតាមស្ថាប័នការងារ និងក្នុងសង្គមរស់នៅ ឱ្យមានទំនួលខុសត្រូវលើរាល់សកម្មភាពរបស់ខ្លួន ចំពោះស្ថាប័ន និងសហគមន៍ទាំងមូល។ យើងជឿជាក់ថា ទំនួលខុសត្រូវ គឺជាកូនសោឆ្ពោះទៅកាន់ ភាពជឿទុកចិត្ត និងជោគជ័យ។